ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:39 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​នឹកចាំ​ថា​ពួកគាត់​គ្រាន់តែជា​សាច់​ប៉ុណ្ណោះ ជា​ខ្យល់​ដែល​រសាត់បាត់ទៅ ហើយ​មិន​ត្រឡប់មកវិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​មក​វិញ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 78:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។


អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។