បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។
ទំនុកតម្កើង 68:12 - ព្រះគម្ពីរខ្មែរសាកល ពួកនាងប្រកាសថា៖ “បណ្ដាស្ដេចនៃកងទ័ពរត់គេចហើយ ពួកគេរត់គេចហើយ! ស្ត្រីៗដែលនៅផ្ទះចែកជ័យភណ្ឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ! ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភណ្ឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅ ហើយពួកស្រីៗដែលនៅផ្ទះក៏ចែករបឹបគ្នា អាល់គីតាប ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។ |
បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។