សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។
ទំនុកតម្កើង 41:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងទ្រទ្រង់គេនៅលើគ្រែអ្នកជំងឺ; នៅគ្រាគេមានរោគា ព្រះអង្គនឹងប្រោសគេឲ្យជាទាំងស្រុងនៅលើគ្រែរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយព្រះអង្គប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។ អាល់គីតាប អុលឡោះតាអាឡាបីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយទ្រង់ប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។ |
សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។