ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!
ទំនុកតម្កើង 137:7 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ! ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។ |
ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!