ទំនុកតម្កើង 120:5 - ព្រះគម្ពីរខ្មែរសាកល វេទនាដល់ខ្ញុំ ដែលខ្ញុំស្នាក់នៅមែសេក ដែលខ្ញុំរស់នៅកណ្ដាលចំណោមរោងរបស់កេដារ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ នៅស្រុកមែសេក គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ របស់សាសន៍កេដារដូច្នេះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេក គឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ អាល់គីតាប ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
ឈ្មោះកូនប្រុសរបស់អ៊ីសម៉ាអែល តាមលំដាប់នៃកំណើត គឺដូចតទៅ: កូនច្បងរបស់អ៊ីសម៉ាអែលគឺនេបាយ៉ូត បន្ទាប់មកកេដារ អ័ឌប្អែល មីបសាម
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។