Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 120:4 - ព្រះគម្ពីរខ្មែរសាកល

4 គឺ​ឲ្យ​ព្រួញ​ដ៏មុត​របស់​មនុស្ស​ខ្លាំងពូកែ ជាមួយ​រងើកភ្លើង​ដើមស្រល់ជូនីភើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ព្រួញ​មុត​របស់​មនុស្ស​ខ្លាំង​ពូកែ នឹង​រងើក​ភ្លើង​ឈើ​ដង្កោ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចំបាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 120:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រួញ​របស់ព្រះករុណា​មុត​ណាស់ វាចូល​ក្នុង​បេះដូង​ខ្មាំងសត្រូវ​របស់​ព្រះរាជា​; ប្រជាជាតិ​ទាំងឡាយ​ដួល​នៅក្រោម​ព្រះករុណា​។


ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា


ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


មើល៍! ពួកគេ​ភើចេញ​សេចក្ដីអាក្រក់​ពី​មាត់​របស់ខ្លួន ហើយ​មាន​ដាវ​នៅនឹង​បបូរមាត់​របស់ពួកគេ​! ពួកគេពោលថា​៖ “តើ​មាន​អ្នកណា​នឹង​ឮ​?”។


ព្រះអង្គ​បាន​រៀបចំទុក​នូវ​អាវុធ​មរណៈ​សម្រាប់​អង្គទ្រង់ ព្រមទាំង​ធ្វើឲ្យ​ព្រួញ​របស់ព្រះអង្គ​ទៅជា​ព្រួញ​ភ្លើង​ផង​។


អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ខ្វះ​វិចារណញ្ញាណ រីឯ​មនុស្ស​មាន​ការយល់ដឹង រក្សាភាពស្ងៀមស្ងាត់​។


មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។


មនុស្ស​មិនគោរពព្រះ​បំផ្លាញ​អ្នកជិតខាង​របស់ខ្លួន​ដោយ​មាត់ ប៉ុន្តែ​មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ដោយ​ចំណេះដឹង​។


បបូរមាត់​ភូតភរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​អ្នកដែល​ប្រព្រឹត្ត​យ៉ាងស្មោះត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


មនុស្ស​អប្រិយ​បើកកកាយ​ការអាក្រក់ ហើយ​បបូរមាត់​គេ​ប្រៀបដូចជា​ភ្លើង​ឆេះរោល​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


ពាក្យសម្ដី​របស់​អ្នក​និយាយអេចអូច ប្រៀបដូចជា​អាហារដ៏ឆ្ងាញ់ ដែល​ចុះទៅ​ដល់​ផ្នែកខាងក្នុងនៃរូបកាយ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម