ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
ទំនុកតម្កើង 119:23 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាពួកមេដឹកនាំអង្គុយនិយាយទាស់នឹងទូលបង្គំក៏ដោយ ក៏បាវបម្រើរបស់ព្រះអង្គនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំក៏ដោយ ក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត ពីច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំក៏ដោយ ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត របស់ទ្រង់វិញ អាល់គីតាប ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងខ្ញុំក៏ដោយ ខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នៅតែសញ្ជឹងគិតពីហ៊កុំរបស់ទ្រង់ជានិច្ច។ |
ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
ពួកមេដឹកនាំបានតាមបៀតបៀនទូលបង្គំដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្តរបស់ទូលបង្គំកោតខ្លាចតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ។
លុះព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានជួបជុំគ្នា។ ពួកគេនាំព្រះយេស៊ូវទៅឯក្រុមប្រឹក្សារបស់ពួកគេ