ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ទំនុកតម្កើង 119:172 - ព្រះគម្ពីរខ្មែរសាកល អណ្ដាតរបស់ទូលបង្គំនឹងច្រៀងអំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែសុចរិតទាំងអស់ អាល់គីតាប ខ្ញុំនឹងបន្លឺសំឡេងច្រៀងតម្កើង បន្ទូលសន្យារបស់ទ្រង់ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ទ្រង់សុទ្ធតែសុចរិត។ |
ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ព្រះអង្គបានបង្គាប់ឲ្យមានសេចក្ដីបន្ទាល់របស់ព្រះអង្គដោយសេចក្ដីសុចរិតយុត្តិធម៌ និងដោយសេចក្ដីស្មោះត្រង់ទាំងស្រុង។
សេចក្ដីសុចរិតរបស់ព្រះអង្គ ជាសេចក្ដីសុចរិតដ៏អស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
អស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គគឺពិតត្រង់ រីឯពួកគេតាមបៀតបៀនទូលបង្គំដោយឥតហេតុ; សូមជួយទូលបង្គំផង!
យើងនឹងមិនលាក់ពីកូនចៅរបស់ពួកគាត់ឡើយ គឺយើងនឹងរៀបរាប់ប្រាប់ជំនាន់ក្រោយនូវសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ព្រមទាំងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើផង។
ដោយហេតុនេះ ក្រឹត្យវិន័យគឺវិសុទ្ធ ហើយបទបញ្ជាក៏វិសុទ្ធដែរ ទាំងសុចរិតយុត្តិធម៌ និងល្អផង។
ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
ពាក្យសម្ដីរបស់អ្នករាល់គ្នាត្រូវប្រកបដោយសេចក្ដីសប្បុរសជានិច្ច ទាំងមានជាតិអំបិលផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងម្នាក់ៗយ៉ាងណា។