ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។
ទំនុកតម្កើង 107:27 - ព្រះគម្ពីរខ្មែរសាកល ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ អាល់គីតាប ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ |
ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។
ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។
ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។
ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ! ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ! ពួកគេបានស្រវឹង តែមិនមែនដោយស្រា ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង