ពេលពួកគាត់មិនទាន់បែរចេញពីការលោភចង់បានរបស់ខ្លួន ខណៈដែលអាហារនៅតែនៅក្នុងមាត់របស់ពួកគាត់នៅឡើយ
ទំនុកតម្កើង 106:14 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់ចេះតែលោភចង់បាន នៅទីរហោស្ថាន ហើយល្បងលព្រះ នៅទីហួតហែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ហើយល្បងលព្រះនៅទីហួតហែង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលព្រះអង្គ នៅវាលដ៏ហួតហែងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ក៏ល្បងលព្រះនៅទីហួតហែងវិញ អាល់គីតាប នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។ |
ពេលពួកគាត់មិនទាន់បែរចេញពីការលោភចង់បានរបស់ខ្លួន ខណៈដែលអាហារនៅតែនៅក្នុងមាត់របស់ពួកគាត់នៅឡើយ
ការទាំងនេះបានកើតឡើងជាមេរៀនដល់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សមានតណ្ហាអាក្រក់ ដូចដែលពួកគាត់មានតណ្ហាឡើយ។
កុំឲ្យយើងល្បងលព្រះគ្រីស្ទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានល្បងលឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវសត្វពស់បំផ្លាញជីវិត។