គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។
ទំនុកតម្កើង 106:12 - ព្រះគម្ពីរខ្មែរសាកល នោះពួកគាត់ក៏ជឿលើព្រះបន្ទូលរបស់ព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។ អាល់គីតាប ពួកបុព្វបុរសក៏នាំគ្នាជឿបន្ទូលរបស់ទ្រង់ ហើយនាំគ្នាច្រៀងសរសើរតម្កើងទ្រង់។ |
គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។