ហើយមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយដើរក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានដាក់នៅចំពោះយើងខ្ញុំ តាមរយៈបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គក៏ដោយ។
ដានីយ៉ែល 9:6 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំមិនបានស្ដាប់តាមបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ ដែលនិយាយក្នុងព្រះនាមរបស់ព្រះអង្គ ដល់ពួកស្ដេចរបស់យើងខ្ញុំ ពួកមេដឹកនាំរបស់យើងខ្ញុំ ពួកដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងអស់នៃទឹកដីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំមិនបានស្តាប់តាមពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងក្នុងនាមព្រះអង្គ ប្រាប់ស្តេច ពួកនាម៉ឺន ពួកបុព្វបុរសរបស់យើងខ្ញុំ និងប្រជាជនទាំងប៉ុន្មាននៅក្នុងស្រុកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់អស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គថ្វាយស្ដេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនស្តាប់តាមពួកហោរា ជាអ្នកបំរើទ្រង់ ដែលបានទាយដល់ពួកស្តេច ពួកចៅហ្វាយ ពួកឰយុកោរបស់យើងខ្ញុំ នឹងបណ្តាជនក្នុងស្រុក ដោយនូវព្រះនាមទ្រង់ដែរ អាល់គីតាប យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ពួកណាពី ជាអ្នកបម្រើរបស់ទ្រង់ ដែលបានថ្លែងបន្ទូលក្នុងនាមទ្រង់ជូនស្ដេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ |
ហើយមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយដើរក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានដាក់នៅចំពោះយើងខ្ញុំ តាមរយៈបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គក៏ដោយ។
សេចក្ដីមេត្តា និងការលើកលែងទោសជារបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ទោះបីជាយើងខ្ញុំបានបះបោរនឹងព្រះអង្គ
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។