ដានីយ៉ែល 9:1 - ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសបុត្ររបស់អ័ហាស៊ូរុស ជាពូជពង្សជនជាតិមេឌី ដែលទ្រង់សោយរាជ្យលើអាណាចក្ររបស់ជនជាតិខាល់ដេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំដំបូង ក្នុងរជ្ជកាលព្រះបាទដារីយុស ជាបុត្រាព្រះបាទអ័ហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេចគ្រប់គ្រងលើអាណាចក្ររបស់ពួកខាល់ដេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រាអ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ អាល់គីតាប នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយូស ជាបុត្ររបស់ស្តេចអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតែងតាំងជាស្ដេចរបស់រាជាណាចក្រខាល់ដេ |
ជាយុវជនដែលឥតមានភាពខ្ចោះណាមួយនៅលើពួកគេ មានរូបឆោមល្អ ឈ្លាសវៃក្នុងគ្រប់ទាំងប្រាជ្ញា ចេះចំណេះដឹង មានការយល់ច្បាស់ក្នុងចំណេះវិជ្ជា ហើយមានសមត្ថភាពឈរចាំបម្រើក្នុងរាជវាំងរបស់ស្ដេច ដើម្បីបង្រៀនពួកគេនូវអក្សរសាស្ដ្រ និងភាសារបស់ជនជាតិខាល់ដេ។
“រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។
រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕
ដារីយុសបានសព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្តមួយរយម្ភៃនាក់លើអាណាចក្រ ជាអ្នកដែលនៅលើអាណាចក្រទាំងមូល
គឺយ៉ាងនេះឯងដែលដានីយ៉ែលនេះបានចម្រើនឡើងនៅក្នុងរជ្ជកាលរបស់ដារីយុស និងក្នុងរជ្ជកាលរបស់ស៊ីរូសជនជាតិពើស៊ី៕