“ពេលនោះ ខ្ញុំកំពុងតែសង្កេតមើល ដោយព្រោះសំឡេងនៃពាក្យព្រហើនដែលស្នែងនោះបានពោល។ ខណៈដែលខ្ញុំបន្តសង្កេតមើល សត្វនោះត្រូវបានសម្លាប់ ហើយសាកសពវាត្រូវបានបំផ្លាញ ក៏ត្រូវបានប្រគល់ទៅភ្លើងសន្ធោសន្ធៅ។
ដានីយ៉ែល 7:12 - ព្រះគម្ពីរខ្មែរសាកល រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់ពួកវាត្រូវបានដកចេញ យ៉ាងណាមិញ អាយុជីវិតរបស់ពួកវាត្រូវបានពន្យាររហូតដល់ពេលកំណត់ និងគ្រាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកសត្វឯទៀតៗ អំណាចគ្រប់គ្រងរបស់វាត្រូវគេដកចេញ តែគេឲ្យវាមានជីវិតមួយរយៈពេលទៅមុខទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។ អាល់គីតាប រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ |
“ពេលនោះ ខ្ញុំកំពុងតែសង្កេតមើល ដោយព្រោះសំឡេងនៃពាក្យព្រហើនដែលស្នែងនោះបានពោល។ ខណៈដែលខ្ញុំបន្តសង្កេតមើល សត្វនោះត្រូវបានសម្លាប់ ហើយសាកសពវាត្រូវបានបំផ្លាញ ក៏ត្រូវបានប្រគល់ទៅភ្លើងសន្ធោសន្ធៅ។
ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ!
ខ្ញុំបានឃើញវាខិតទៅជិតចៀមឈ្មោល វាមួម៉ៅយ៉ាងខ្លាំងចំពោះចៀមឈ្មោលនោះ ហើយជល់ចៀមឈ្មោលនោះ ក៏បំបាក់ស្នែងទាំងពីររបស់វា នោះចៀមឈ្មោលគ្មានកម្លាំងនៅឈរនៅចំពោះវាឡើយ។ វាបានផ្ដួលចៀមឈ្មោលដល់ដី រួចជាន់ឈ្លី ហើយគ្មានអ្នកណារំដោះចៀមឈ្មោលនោះពីកណ្ដាប់ដៃរបស់វាបានឡើយ។