ថាខ្ញុំព្រះបាទនឹងមិនយករបស់ណាមួយដែលជារបស់ព្រះករុណាឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយក៏ដោយ ក្រែងលោព្រះករុណាមានរាជឱង្ការថា: ‘យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន’។
ដានីយ៉ែល 5:17 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ដានីយ៉ែលទូលតបនៅចំពោះស្ដេចថា៖ “សូមព្រះករុណាទុកអំណោយសម្រាប់ខ្លួនព្រះករុណា ហើយសូមប្រទានរង្វាន់របស់ព្រះករុណាដល់អ្នកដទៃចុះ ប៉ុន្តែខ្ញុំព្រះបាទនឹងអានសំណេរនេះថ្វាយព្រះរាជា ហើយឲ្យព្រះករុណាជ្រាបការបកស្រាយនោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដានីយ៉ែលទូលតបនៅចំពោះស្តេចថា៖ «សូមទុកអំណោយរបស់ព្រះករុណា ហើយសូមប្រទានរង្វាន់របស់ព្រះករុណាសម្រាប់អ្នកដទៃវិញចុះ តែឯទូលបង្គំវិញ ទូលបង្គំនឹងអានអក្សរនេះថ្វាយព្រះករុណា ហើយក៏កាត់ស្រាយថ្វាយព្រះករុណាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអាន អក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដានីយ៉ែល លោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង អាល់គីតាប ពេលនោះ ដានីយ៉ែលជម្រាបស្តេចវិញថា៖ «សូមស្តេចទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯខ្ញុំ ខ្ញុំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យជូនស្តេចជ្រាប។ |
ថាខ្ញុំព្រះបាទនឹងមិនយករបស់ណាមួយដែលជារបស់ព្រះករុណាឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយក៏ដោយ ក្រែងលោព្រះករុណាមានរាជឱង្ការថា: ‘យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន’។
ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាបង្ហាញយល់សប្តិនោះ និងការកាត់ស្រាយ នោះអ្នករាល់គ្នានឹងទទួលអំណោយ និងរង្វាន់ ព្រមទាំងកិត្តិយសដ៏ខ្ពង់ខ្ពស់ពីយើង។ ដូច្នេះ ចូរបង្ហាញយល់សប្តិនោះ និងការកាត់ស្រាយដល់យើងចុះ!”។
ពេលនោះ បេលសាសារក៏ចេញបញ្ជា នោះគេស្លៀកពាក់ឲ្យដានីយ៉ែលដោយសម្លៀកបំពាក់ពណ៌ស្វាយ ព្រមទាំងពាក់ខ្សែកមាសនៅនឹងកគាត់ផង រួចប្រកាសអំពីគាត់ថា គាត់ជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនោះ។
ប៉ុន្តែពេត្រុសនិយាយនឹងគាត់ថា៖ “ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកទៅ! ដ្បិតអ្នកគិតថាអំណោយទានរបស់ព្រះទិញដោយប្រាក់បាន!