បន្ទាប់មកមានកើតឡើងដូច្នេះ: នៅថ្ងៃទីបី ជាថ្ងៃចម្រើនព្រះជន្មរបស់ផារ៉ោន ទ្រង់ក៏រៀបចំពិធីជប់លៀងសម្រាប់រាជបម្រើទាំងអស់របស់ទ្រង់ ព្រមទាំងលើកក្បាលរបស់មេអ្នកថ្វាយពែង និងក្បាលរបស់មេអ្នកដុតនំប៉័ងឡើង នៅកណ្ដាលចំណោមរាជបម្រើរបស់ទ្រង់។
ដានីយ៉ែល 5:1 - ព្រះគម្ពីរខ្មែរសាកល ព្រះបាទបេលសាសារបានរៀបចំពិធីជប់លៀងដ៏ធំឲ្យពួកនាម៉ឺនរបស់ទ្រង់មួយពាន់នាក់ ហើយសោយស្រានៅចំពោះមួយពាន់នាក់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទបេលសាសារបានរៀបចំជប់លៀងមួយយ៉ាងធំ ជូនពួកសេនាបតីរបស់ស្ដេចចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រានៅមុខអ្នកទាំងមួយពាន់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបេលសាសារ ទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ អាល់គីតាប ស្តេចបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយស្តេចបានពិសាស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ |
បន្ទាប់មកមានកើតឡើងដូច្នេះ: នៅថ្ងៃទីបី ជាថ្ងៃចម្រើនព្រះជន្មរបស់ផារ៉ោន ទ្រង់ក៏រៀបចំពិធីជប់លៀងសម្រាប់រាជបម្រើទាំងអស់របស់ទ្រង់ ព្រមទាំងលើកក្បាលរបស់មេអ្នកថ្វាយពែង និងក្បាលរបស់មេអ្នកដុតនំប៉័ងឡើង នៅកណ្ដាលចំណោមរាជបម្រើរបស់ទ្រង់។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ បានហៅអ្នករាល់គ្នាមក ឲ្យយំសោក ឲ្យទួញសោក ឲ្យកោរសក់ និងឲ្យក្រវាត់ក្រណាត់ធ្មៃ។
ព្រះយេហូវ៉ានៃពលបរិវារបានបើកសម្ដែងដល់ត្រចៀកខ្ញុំថា៖ “សេចក្ដីទុច្ចរិតនេះនឹងមិនត្រូវបានលុបលាងឲ្យអ្នករាល់គ្នាឡើយ រហូតដល់អ្នករាល់គ្នាស្លាប់!”។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលហើយ។