Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​បេលសាសារ​បាន​ភ្លក់​ស្រា​ហើយ ទ្រង់​ក៏​បញ្ជា​ឲ្យ​យក​ភាជនៈ​មាស និង​ប្រាក់ ដែល​នេប៊ូក្នេសា​បិតា​របស់ទ្រង់​បាន​យកចេញ​ពី​ព្រះវិហារ​នៅ​យេរូសាឡិម​នោះ​មក ដើម្បីឲ្យ​ស្ដេច និង​ពួក​នាម៉ឺន​របស់ទ្រង់ ព្រមទាំង​ពួក​មហេសី​របស់ទ្រង់ និង​ពួក​ស្រីស្នំ​របស់ទ្រង់ បាន​ផឹក​ពី​ភាជនៈទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ព្រះ​បាទ​បេល‌សាសារ​កំពុង​ភ្លក់​ស្រា ទ្រង់​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ស្តេច និង​ពួក​សេនាបតី ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក​ម្នាង​របស់​ស្ដេច បាន​ផឹក​ពី​ពែង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​បិតា បាន​រឹប​អូស​មក​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ទ្រង់​ផ្ទាល់ សម្រាប់​ពួក​មហេសី សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច នឹង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្រោយ​ពី​ពិសា​ស្រា​រួច​ហើយ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា បាន​រឹប​អូស​មក​ពី​ម៉ាស្ជិទ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ស្តេច​ផ្ទាល់ សម្រាប់​ពួក​ភរិយា សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្តេច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​ទ្រង់​ប្រគល់​យេហូយ៉ាគីម​ស្ដេច​នៃ​យូដា​ទៅក្នុង​កណ្ដាប់ដៃ​របស់​នេប៊ូក្នេសា ព្រមទាំង​ភាជនៈ​មួយចំនួន​នៅក្នុង​ដំណាក់​របស់​ព្រះ​ផង នោះ​ទ្រង់​ក៏​នាំទៅ​ដែនដី​ស៊ីណើរ ទៅ​វិហារ​នៃ​ព្រះ​របស់ទ្រង់ ហើយ​ដាក់​ភាជនៈ​ទាំងនោះ​ក្នុង​ឃ្លាំងសម្បត្តិ​នៃ​ព្រះ​របស់ទ្រង់​។


មាន​មនុស្ស​ម្នាក់​នៅក្នុង​អាណាចក្រ​របស់ព្រះករុណា ដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់​។ នៅ​ជំនាន់​ព្រះបិតា​របស់ព្រះករុណា នោះ​ឃើញមាន​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដូច​ប្រាជ្ញា​របស់​បណ្ដា​ព្រះ នៅក្នុង​គាត់ ហើយ​ព្រះបាទ​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា បាន​តាំង​គាត់​ឡើង ជា​មេ​លើ​ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​។ ព្រះបិតា​របស់ព្រះករុណា​ដែលជា​ស្ដេច​បានធ្វើដូច្នេះ


ដូច្នេះ គេ​ក៏​នាំ​ដានីយ៉ែល​មក​គាល់​ស្ដេច នោះ​ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “តើ​អ្នក​ជា​ដានីយ៉ែល ជា​ម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា ដែល​ស្ដេច​ជា​បិតា​យើង​បាន​នាំមក​ពី​យូដា​ឬ​?


ព្រះរាជា​អើយ ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រទាន​រាជ្យ អានុភាព សិរីរុងរឿង និង​ភាពឧត្ដុង្គឧត្ដម ដល់​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា​។


ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។


ដូច្នេះ គេ​បាន​យក​ភាជនៈ​មាស ដែល​ត្រូវបាន​យកចេញ​ពី​ព្រះវិហារ​ដែល​ជា​ដំណាក់​របស់​ព្រះ​នៅ​យេរូសាឡិម​នោះ​មក ហើយ​ស្ដេច និង​ពួក​នាម៉ឺន​របស់ទ្រង់ ពួក​មហេសី​របស់ទ្រង់ និង​ពួក​ស្រីស្នំ​របស់ទ្រង់​បាន​ផឹក​ពី​ភាជនៈទាំងនោះ​។


នៅ​យប់​នោះ បេលសាសារ​ស្ដេច​នៃ​ជនជាតិខាល់ដេ ត្រូវគេ​ធ្វើគុត​។


ពួកគេ​ក៏​ផឹក​ស្រា ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម