ដែលស្លឹករបស់វាស្អាត ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវាមានអាហារសម្រាប់គ្រប់គ្នា ដែលសត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា ហើយបក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វានោះ
ដានីយ៉ែល 4:20 - ព្រះគម្ពីរខ្មែរសាកល ដើមឈើដែលព្រះករុណាបានទតឃើញ ដែលធំឡើង ហើយបានជាមាំ រហូតដល់កម្ពស់របស់វាបានដល់មេឃ ហើយត្រូវបានមើលឃើញពីផែនដីទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមឈើដែលព្រះករុណាបានឃើញដុះឡើងយ៉ាងធំ ហើយមាំ ដែលមានចុងលូតទៅដល់ផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់ចុងផែនដីទាំងមូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដើមឈើដែលទ្រង់ទតឃើញថាបានដុះ ហើយក៏មាំនោះ ដែលមានកំពូលលូតឡើង ទល់នឹងផ្ទៃមេឃ ហើយ មើលវាឃើញរហូតដល់គ្រប់ទីនៅផែនដី អាល់គីតាប ស្តេចបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ |
ដែលស្លឹករបស់វាស្អាត ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវាមានអាហារសម្រាប់គ្រប់គ្នា ដែលសត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា ហើយបក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វានោះ