Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:20 - អាល់គីតាប

20 ស្តេច​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ដើមឈើ​ដែល​ព្រះករុណា​បាន​ទត​ឃើញ ដែល​ធំឡើង ហើយ​បានជាមាំ រហូតដល់​កម្ពស់​របស់វា​បាន​ដល់​មេឃ ហើយ​ត្រូវបាន​មើលឃើញ​ពី​ផែនដី​ទាំងមូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដើម​ឈើ​ដែល​ព្រះ​ករុណា​បាន​ឃើញ​ដុះ​ឡើង​យ៉ាង​ធំ ហើយ​មាំ ដែល​មាន​ចុង​លូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​នរ៉កា​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់ នាំ​គ្នា​សប្បាយ​ចិត្ត។


អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។


ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម