សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
ដានីយ៉ែល 2:16 - ព្រះគម្ពីរខ្មែរសាកល នោះដានីយ៉ែលក៏ចូលទៅ ហើយទូលសុំស្ដេចឲ្យប្រទានពេលដល់គាត់ ដើម្បីបង្ហាញការកាត់ស្រាយដល់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច ដើម្បីឲ្យលោកបានកាត់ស្រាយថ្វាយស្ដេចជ្រាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។ អាល់គីតាប ដានីយ៉ែលទៅជួបស្តេច សូមពន្យារពេល ដើម្បីទុកឲ្យគាត់ពន្យល់អត្ថន័យនៃសុបិនជូន។ |
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
គាត់និយាយនឹងអើយ៉ុកមេបញ្ជាការរបស់ស្ដេចថា៖ “ហេតុអ្វីបានជាបទបញ្ជារបស់ស្ដេចប្រថំដូច្នេះ?”។ អើយ៉ុកក៏ប្រាប់ដំណើររឿងនោះឲ្យដានីយ៉ែលដឹង។
បន្ទាប់មក ដានីយ៉ែលបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ហើយប្រាប់ដំណើររឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាមិត្តភក្ដិរបស់គាត់ឲ្យដឹង