Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌រាជា ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​លោក​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នោះ​ដានីយ៉ែល​ក៏​ចូលទៅ ហើយ​ទូល​សុំ​ស្ដេច​ឲ្យ​ប្រទាន​ពេល​ដល់​គាត់ ដើម្បី​បង្ហាញ​ការកាត់ស្រាយ​ដល់​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច ដើម្បី​ឲ្យ​លោក​បាន​កាត់​ស្រាយ​ថ្វាយ​ស្ដេច​ជ្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដានី‌យ៉ែល​ទៅ​ជួប​ស្តេច សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​គាត់​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ជូន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។


«ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌មហា‌ក្សត្រ​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានី‌យ៉ែល។


បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម