សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។
ដានីយ៉ែល 10:5 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានងើបភ្នែកឡើងមើលទៅ នោះមើល៍! មានបុរសម្នាក់ស្លៀកពាក់ក្រណាត់ផាឌិប ចង្កេះគាត់ត្រូវបានក្រវាត់ដោយមាសសុទ្ធពីអ៊ូផាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស អាល់គីតាប ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ |
សេចក្ដីសុចរិតយុត្តិធម៌នឹងបានជាខ្សែក្រវាត់នៅនឹងត្រគាករបស់លោក សេចក្ដីពិតត្រង់នឹងបានជាខ្សែក្រវាត់នៅនឹងចង្កេះរបស់លោក។
ខ្ញុំបានសង្កេតមើលនៅពេលយប់ នោះមើល៍! មានបុរសម្នាក់ជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលចំណោមដើមមឺថលដែលនៅក្នុងជ្រលងភ្នំ ហើយខាងក្រោយអ្នកនោះមានសេះសម្បុរក្រហម សម្បុរត្នោត និងសម្បុរស។
ដូច្នេះ ចូរអ្នករាល់គ្នាឈរមាំ។ ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាដោយសេចក្ដីពិត ហើយពាក់ក្រោះការពារទ្រូងនៃសេចក្ដីសុចរិតយុត្តិធម៌;