ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 1:11 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ដានីយ៉ែល​និយាយ​នឹង​មេការ​ដែល​មេ​មហាតលិក​បាន​តាំងឲ្យត្រួត​លើ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ដានី‌យ៉ែល​និយាយ​ទៅ​ម្នាក់​ដែល​ចៅ‌ហ្វាយលើ​ពួក​មហា‌តលិក​បាន​តាំង​ឲ្យមើល​ខុស​ត្រូវ​លើ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដានី‌យ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ថា

សូមមើលជំពូក

អាល់គីតាប

ដានី‌យ៉ែល​ពោល​ទៅ​កាន់​ម្នាក់​ទៀត ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖

សូមមើលជំពូក



ដានី‌យ៉ែល 1:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មេ​មហាតលិក​ក៏​និយាយ​នឹង​ដានីយ៉ែល​ថា​៖ “យើង​ខ្លាច​ស្ដេច​ជា​ចៅហ្វាយ​របស់យើង ដែល​បាន​តម្រូវ​អាហារ​របស់ពួកអ្នក និង​គ្រឿងផឹក​របស់ពួកអ្នក​។ ហេតុអ្វីបានជា​ត្រូវឲ្យ​ទ្រង់​ទត​ឃើញ​មុខ​ពួកអ្នក​អាក្រក់​ជាង​ពួក​យុវជន​ដែល​ស្រករនឹង​អាយុ​របស់ពួកអ្នក​? ធ្វើដូច្នោះ ពួកអ្នក​ធ្វើឲ្យ​យើង​ប្រថុយ​ក្បាល​នៅចំពោះ​ស្ដេច​ហើយ​!”។


“សូម​សាកល្បង​បាវបម្រើ​របស់លោក​ដប់​ថ្ងៃ​មើល៍ចុះ​! សូម​ឲ្យ​យើងខ្ញុំ​ហូប​តែ​បន្លែ ហើយ​ផឹក​តែ​ទឹក​ប៉ុណ្ណោះ


ដូច្នេះ មេការ​ក៏​យក​អាហារ​របស់ពួកគេ និង​ស្រាទំពាំងបាយជូរ​ជា​គ្រឿងផឹក​របស់ពួកគេ​ចេញ ហើយ​ឲ្យ​បន្លែ​ដល់​ពួកគេ​វិញ​។


បន្ទាប់មក ដានីយ៉ែល​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ ហើយ​ប្រាប់​ដំណើររឿង​នោះ​ដល់​ហាណានា មីសាអែល និង​អ័សារា ជា​មិត្តភក្ដិ​របស់គាត់​ឲ្យដឹង