‘រីឯអ្នកខ្លះក្នុងពួកកូនរបស់អ្នកដែលនឹងចេញពីអ្នកមក ដែលអ្នកនឹងផ្ដល់កំណើត គេនឹងយកទៅឲ្យធ្វើជាមហាតលិកនៅក្នុងរាជវាំងរបស់ស្ដេចបាប៊ីឡូន’”។
ដានីយ៉ែល 1:1 - ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីបីនៃរជ្ជកាលរបស់យេហូយ៉ាគីមស្ដេចនៃយូដា នេប៊ូក្នេសាស្ដេចនៃបាប៊ីឡូន បានយាងមកយេរូសាឡិម ហើយឡោមព័ទ្ធទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៣ ក្នុងរាជ្យយេហូយ៉ាគីម ជាស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ |
‘រីឯអ្នកខ្លះក្នុងពួកកូនរបស់អ្នកដែលនឹងចេញពីអ្នកមក ដែលអ្នកនឹងផ្ដល់កំណើត គេនឹងយកទៅឲ្យធ្វើជាមហាតលិកនៅក្នុងរាជវាំងរបស់ស្ដេចបាប៊ីឡូន’”។
ដូច្នេះ គេក៏នាំដានីយ៉ែលមកគាល់ស្ដេច នោះស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “តើអ្នកជាដានីយ៉ែល ជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា ដែលស្ដេចជាបិតាយើងបាននាំមកពីយូដាឬ?