ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
កិច្ចការ 9:12 - ព្រះគម្ពីរខ្មែរសាកល ហើយឃើញបុរសម្នាក់ឈ្មោះអាណានាសនៅក្នុងនិមិត្តចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ”។ Khmer Christian Bible ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះ អាណាណាស ចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង អាល់គីតាប ហើយនិមិត្ដឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់ឃើញឡើងវិញ»។ |
ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
ពួកគេឲ្យអ្នកទាំងនោះឈរនៅមុខពួកសាវ័ក ហើយពួកសាវ័កក៏អធិស្ឋាន ទាំងដាក់ដៃលើពួកគេ។
នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។