ព្រះអង្គបានបង្វែរចិត្តរបស់ពួកបច្ចាមិត្តឲ្យស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យប្រព្រឹត្តដោយឧបាយកលទាស់នឹងពួកបាវបម្រើរបស់ព្រះអង្គ។
កិច្ចការ 7:19 - ព្រះគម្ពីរខ្មែរសាកល ស្ដេចនេះបានប្រព្រឹត្តនឹងជនជាតិរបស់យើងដោយឧបាយកល ហើយធ្វើបាបដូនតារបស់យើងដោយបង្ខំពួកគាត់ឲ្យបំបរបង់ចោលទារករបស់ខ្លួន ដើម្បីកុំឲ្យទារកទាំងនោះមានជីវិតរស់។ Khmer Christian Bible ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើង ព្រមទាំងបានធ្វើបាបដូនតារបស់យើង ដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោលដើម្បីកុំឲ្យមានជីវិតរស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចនោះប្រព្រឹត្តនឹងពូជសាសន៍យើងដោយឆ្លៀវឆ្លាត ហើយបង្ខំឲ្យបុព្វបុរសរបស់យើងបំបរបង់ចោលកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យរស់តទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្ដេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ អាល់គីតាប ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្តេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។ |
ព្រះអង្គបានបង្វែរចិត្តរបស់ពួកបច្ចាមិត្តឲ្យស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យប្រព្រឹត្តដោយឧបាយកលទាស់នឹងពួកបាវបម្រើរបស់ព្រះអង្គ។