Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ‌ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ស្ដេចនេះ​បាន​ប្រព្រឹត្ត​នឹង​ជនជាតិ​របស់យើង​ដោយឧបាយកល ហើយ​ធ្វើបាប​ដូនតា​របស់យើង​ដោយ​បង្ខំ​ពួកគាត់​ឲ្យ​បំបរបង់ចោល​ទារក​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ទារកទាំងនោះ​មានជីវិតរស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ស្តេច​នោះ​ប្រព្រឹត្ត​នឹង​ពូជ​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ហើយ​បង្ខំ​ឲ្យ​បុព្វ​បុរស​របស់​យើង​បំបរ​បង់​ចោល​កូន​តូចៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​រស់​តទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ស្ដេច​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ស្តេច​បាន​ធ្វើ​បាប​បុព្វ‌បុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ​បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




កិច្ចការ 7:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះ ឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញ ឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់


នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម