ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។
កិច្ចការ 28:13 - ព្រះគម្ពីរខ្មែរសាកល ហើយចេញពីទីនោះវាងទៅដល់រេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ទិសខាងត្បូងបក់មក ហើយនៅថ្ងៃទីពីរ យើងមកដល់ពូទីយ៉ូលី។ Khmer Christian Bible ចេញពីទីនោះ យើងបានធ្វើដំណើរបត់បែន ហើយក៏មកដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ពីទិសខាងត្បូងមក យើងក៏មកដល់ក្រុងពូទីយ៉ូលីនៅថ្ងៃទីពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក យើងចេញពីទីនោះ វាងទៅដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់បក់ពីទិសខាងត្បូង ហើយនៅថ្ងៃទីពីរ យើងមកដល់ក្រុងពូទីយ៉ូលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះយើងបើកវាងទៅដល់រេគាម ហើយ១ថ្ងៃក្រោយមក កើតមានខ្យល់ពីខាងត្បូង ដល់ថ្ងៃទី២យើងទៅដល់ពូទីយ៉ូលី អាល់គីតាប បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រ ទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ |
ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។
នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។