ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត!
កិច្ចការ 27:29 - ព្រះគម្ពីរខ្មែរសាកល ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។ Khmer Christian Bible ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង អាល់គីតាប ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ |
ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត!
ក្រោយពីលើកសំប៉ានហើយ គេយកខ្សែពួរចងព័ទ្ធសំពៅ។ ដោយសារគេខ្លាច ក្រែងលោកឿងនឹងពំនូកខ្សាច់សៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះ ទុកឲ្យសំពៅរសាត់តាមខ្យល់។
ក៏ស្ទង់ជម្រៅទឹកមើល៍ ហើយឃើញថាមានសាមសិបប្រាំពីរម៉ែត្រ; លុះទៅមុខបន្តិចទៀត ពួកគេក៏ស្ទង់ម្ដងទៀត ហើយឃើញថាមានម្ភៃប្រាំពីរម៉ែត្រ។
ពេលនោះ ពួកអ្នកដើរសំពៅចង់រត់ចោលសំពៅ ក៏ទម្លាក់សំប៉ានចុះទៅក្នុងសមុទ្រ ធ្វើពុតដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ។
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន