Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម គេ​ក៏​ទម្លាក់​យុថ្កាបួន ចេញ​ពី​កន្សៃ ហើយ​អធិស្ឋាន​ឲ្យ​មាន​ពន្លឺ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដោយ​ខ្លាច​ក្រែងលោ​កឿង​លើ​កន្លែង​ថ្ម​ណាមួយ ពួកគេ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្សៃសំពៅ ទាំង​ទន្ទឹងរង់ចាំ​ឲ្យ​ភ្លឺឡើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ហើយ​ដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណា​មួយ​ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន​នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាងពួក​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក អើ ជា​ជាង​ពួក​យាម​រង់​ចាំ​ពេល​ព្រឹក​ទៅ​ទៀត។


ក្រោយ​ពី​បាន​លើក​សំប៉ាន​រួច​ហើយ គេ​ក៏​យក​ខ្សែ​ពួរ​ចង​ព័ទ្ធ​ជុំ​វិញ​សំពៅ។ បន្ទាប់​មក ដោយ​ខ្លាច​ក្រែង​សំពៅ​កឿងនឹងផ្នូក​ខ្សាច់​នៅ​ឈូង​សមុទ្រសៀរ​ទីស គេ​ក៏​ទម្លាក់​យុថ្កា​ទប់ ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។


ប៉ុន្តែ យើង​ត្រូវ​កឿងសំពៅនៅ​លើកោះ​ណា​មួយ​មិន​ខាន»។


ដូច្នេះ គេ​ក៏​បោះ​សំណ​ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក ឃើញ​មានជម្រៅ​ម្ភៃ​ព្យាម ។ លុះ​ទៅ​មុខ​បន្តិច​ទៀត គេ​ស្ទង់មើល​ម្ដង​ទៀត ឃើញ​មាន​ជម្រៅ​ដប់​ប្រាំ​ព្យាម។


ប៉ុន្ដែ ពេល​ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ ហើយ​សម្រូត​សំប៉ាន​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ធ្វើ​ដូច​ជា​ចង់​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ


នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា "ឱ​សូមឲ្យ​ល្ងាច​ឆាប់​មក​ដល់!" ហើយ​ដល់​ពេល​ល្ងាច នោះអ្នក​នឹង​ពោល​ថា "ឱ​សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!" ព្រោះ​តែ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​ខ្លាច ហើយ​ព្រោះ​តែ​ការ​ដែល​ភ្នែក​របស់​អ្នក​នឹង​ឃើញ។


យើង​មាន​សេចក្ដី​សង្ឃឹម​នេះ ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​មាំ​មួន ថា​នឹង​បាន​ចូល​ទៅ​ខាង​ក្នុង​វាំង​នន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម