កិច្ចការ 25:27 - ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំយល់ឃើញថាមិនសមទេ ដែលបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់បណ្ដឹងអំពីគាត់”៕ Khmer Christian Bible ដ្បិតខ្ញុំយល់ឃើញថា ការបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ពីទោសរបស់គេ នោះមិនសមហេតុផលទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំយល់ថា ការដែលបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ពីរឿងដែលគេចោទប្រកាន់គាត់ នោះមិនសមហេតុផលឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។ អាល់គីតាប ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។ |
“ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។
ទាក់ទងនឹងអ្នកនេះ ខ្ញុំគ្មានអ្វីច្បាស់លាស់សរសេរថ្វាយព្រះចៅអធិរាជទេ ដូច្នេះខ្ញុំបាននាំគាត់ចេញមកនៅមុខអស់លោក ជាពិសេសនៅមុខព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីឲ្យខ្ញុំមានរឿងខ្លះនឹងសរសេរ នៅពេលបានសួរចម្លើយគាត់ហើយ។
ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។ ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖