ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។
កិច្ចការ 24:6 - ព្រះគម្ពីរខ្មែរសាកល វាថែមទាំងប៉ុនប៉ងធ្វើឲ្យព្រះវិហារសៅហ្មងទៀតផង ដូច្នេះយើងខ្ញុំបានចាប់វា។ យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ Khmer Christian Bible គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ថែមទាំងព្យាយាមបន្តុះបង្អាប់ព្រះវិហារទៀតផង ប៉ុន្ដែ យើងខ្ញុំចាប់គាត់មក [ហើយជំនុំជម្រះតាមក្រឹត្យវិន័យរបស់យើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ អាល់គីតាប គាត់ថែមទាំងបានបន្ដុះបង្អាប់ម៉ាស្ជិទទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមហ៊ូកុំរបស់យើងខ្ញុំ |
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។
ព្រោះថាអ្នកទាំងនេះដែលអ្នករាល់គ្នានាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបាននិយាយប្រមាថព្រះម៉ែរបស់យើងដែរ។
ហើយពួកគេមិនបានឃើញខ្ញុំប្រកែកនឹងអ្នកណា ឬញុះញង់ហ្វូងមនុស្សឡើយ ទោះជានៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំក្ដី ឬនៅក្នុងទីក្រុងក្ដី។
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។