នៅពេលមកដល់សិស្សឯទៀត ពួកគេក៏ឃើញហ្វូងមនុស្សមួយក្រុមធំនៅជុំវិញសិស្សទាំងនោះ ព្រមទាំងឃើញពួកគ្រូវិន័យកំពុងប្រកែកនឹងពួកគេ។
កិច្ចការ 24:12 - ព្រះគម្ពីរខ្មែរសាកល ហើយពួកគេមិនបានឃើញខ្ញុំប្រកែកនឹងអ្នកណា ឬញុះញង់ហ្វូងមនុស្សឡើយ ទោះជានៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំក្ដី ឬនៅក្នុងទីក្រុងក្ដី។ Khmer Christian Bible ហើយពួកគេមិនបានឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុងព្រះវិហារ ឬបង្កចលាចលដល់បណ្ដាជនឡើយ ទាំងនៅក្នុងសាលាប្រជុំ ឬនៅក្នុងក្រុងក្ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់លោកទាំងនោះមិនបានឃើញខ្ញុំបាទជជែកជាមួយអ្នកណា ឬញុះញង់ឲ្យបណ្ដាជនចលាចលឡើយ ទោះនៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្តី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី អាល់គីតាប ទោះបីនៅក្នុងម៉ាស្ជិទក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ |
នៅពេលមកដល់សិស្សឯទៀត ពួកគេក៏ឃើញហ្វូងមនុស្សមួយក្រុមធំនៅជុំវិញសិស្សទាំងនោះ ព្រមទាំងឃើញពួកគ្រូវិន័យកំពុងប្រកែកនឹងពួកគេ។
ហេតុអ្វីបានជាលោកសួរខ្ញុំដូច្នេះ? ចូរសួរពួកអ្នកដែលបានស្ដាប់អ្វីដែលខ្ញុំនិយាយនឹងពួកគេទៅ។ មើល៍! អ្នកទាំងនោះដឹងអ្វីៗដែលខ្ញុំនិយាយហើយ”។
ពេលខ្ញុំកំពុងថ្វាយតង្វាយនោះឯង ដែលពួកគេឃើញខ្ញុំបានទទួលពិធីជម្រះកាយនៅក្នុងព្រះវិហារហើយ គឺពេលនោះគ្មានហ្វូងមនុស្ស ហើយក៏គ្មានចលាចលដែរ។
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។
ប៉ូលឆ្លើយការពារខ្លួនថា៖ “ខ្ញុំមិនបានប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យរបស់ជនជាតិយូដា ទាស់នឹងព្រះវិហារ ឬទាស់នឹងសេសារឡើយ”។
បីថ្ងៃក្រោយមក ប៉ូលហៅពួកមេគ្រប់គ្រងរបស់ជនជាតិយូដាមកជុំគ្នា។ នៅពេលពួកគេមកជួបជុំគ្នា ប៉ូលក៏និយាយនឹងពួកគេថា៖ “បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងប្រជាជន ឬទំនៀមទម្លាប់របស់ដូនតាទេ ប៉ុន្តែនៅយេរូសាឡិមខ្ញុំត្រូវបានប្រគល់ជាអ្នកទោស ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។