ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 23:7 - ព្រះគម្ពីរខ្មែរសាកល

កាល​គាត់​និយាយ​ដូច្នេះ ក៏​មាន​ការប្រកែក​កើតឡើង​រវាង​ពួកផារិស៊ី និង​ពួកសាឌូស៊ី ហើយ​អង្គប្រជុំ​ក៏​បាក់បែកគ្នា​។

សូមមើលជំពូក

Khmer Christian Bible

ពេល​គាត់​និយាយ​ដូច្នេះ​ហើយ​ នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ផារិ‌ស៊ី និង​ពួក​សាឌូ‌ស៊ីក៏​ទាស់​ទែង​គ្នា ហើយ​អង្គ​ប្រជុំ​ក៏​បែក​ខ្ញែក​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* ឈ្លោះ​ប្រកែក​គ្នា ធ្វើ​ឲ្យ​បាក់​បែក​អង្គ​ប្រជុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ

សូមមើលជំពូក

អាល់គីតាប

លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​ខាង​គណៈ‌សាឌូស៊ី ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បាក់​បែក​អង្គ​ប្រជុំ។

សូមមើលជំពូក



កិច្ចការ 23:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​បំផ្លាញ​ពួកគេ សូម​បំបែក​ភាសា​របស់ពួកគេ​ផង​! ដ្បិត​ទូលបង្គំ​បាន​ឃើញ​អំពើហិង្សា និង​ជម្លោះ​នៅក្នុង​ទីក្រុង​។


“កុំ​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​លើ​ផែនដី​ឡើយ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​ទេ គឺ​ដើម្បី​នាំ​ដាវ​មក​ទេតើ


ដូច្នេះ ប្រជាជន​នៅ​ទីក្រុង​នោះ​បាន​បាក់បែកគ្នា គឺ​អ្នកខ្លះ​កាន់​ខាង​ពួកយូដា អ្នកខ្លះ​កាន់​ខាង​ពួក​សាវ័ក។


នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!”។


ដ្បិត​ពួកសាឌូស៊ី​និយាយថា គ្មាន​ការរស់ឡើងវិញ ហើយក៏គ្មាន​ទូតសួគ៌ ឬ​វិញ្ញាណ​ឡើយ រីឯ​ពួកផារិស៊ី​ទទួលស្គាល់​ទាំងអស់​។