បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយព្រះអង្គនឹងកណ្ដាប់ដៃ ហើយទះកំផ្លៀងព្រះអង្គ
កិច្ចការ 23:2 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មហាបូជាចារ្យអាណានាស បញ្ជាពួកអ្នកដែលឈរនៅក្បែរប៉ូលឲ្យទះមាត់គាត់។ Khmer Christian Bible ពេលនោះ លោកអាណានាសជាសម្ដេចសង្ឃ បានបញ្ជាឲ្យពួកអ្នកឈរក្បែរលោកប៉ូលទះមាត់របស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអាណានាស ជាសម្តេចសង្ឃ បង្គាប់ឲ្យអស់អ្នកដែលឈរជិតលោកប៉ុល ទះមាត់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអាន៉្នានាស ជាសំដេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត ឲ្យទះមាត់គាត់ អាល់គីតាប មូស្ទីអណាណាស បង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់គាត់។ |
បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយព្រះអង្គនឹងកណ្ដាប់ដៃ ហើយទះកំផ្លៀងព្រះអង្គ
នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ តម្រួតម្នាក់ដែលឈរនៅក្បែរក៏ទះកំផ្លៀងព្រះអង្គ ទាំងនិយាយថា៖ “តើអ្នកឯងឆ្លើយនឹងមហាបូជាចារ្យយ៉ាងនេះឬ?”។
ព្រះយេស៊ូវទ្រង់តបនឹងអ្នកនោះថា៖“ប្រសិនបើខ្ញុំបាននិយាយមិនត្រឹមត្រូវ ចូរធ្វើបន្ទាល់អំពីពាក្យមិនត្រឹមត្រូវនោះមក ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រឹមត្រូវវិញ ម្ដេចក៏វាយខ្ញុំ?”។
ប្រាំថ្ងៃក្រោយមក មហាបូជាចារ្យអាណានាសបានចុះមកជាមួយពួកចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស។ ពួកគេបានប្ដឹងទៅអភិបាលទាស់នឹងប៉ូល។