Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:3 - ព្រះគម្ពីរខ្មែរសាកល

3 ប៉ូល​ក៏​និយាយ​នឹង​លោក​ថា​៖ “កំពែង​ដែល​លាបកំបោរស​អើយ ព្រះ​នឹង​វាយ​អ្នក​វិញ​! អ្នក​អង្គុយ​កាត់ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ ប៉ុន្តែ​បែរជា​បញ្ជា​ឲ្យ​ទះ​ខ្ញុំ ខុសនឹងក្រឹត្យវិន័យ​ដូច្នេះ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 នោះ​លោក​ប៉ូល​ក៏​និយាយ​ទៅ​សម្ដេច​សង្ឃ​ថា៖​ «នែ៎​ កំផែង​លាប​ពណ៌​ស​អើយ!​ ព្រះជាម្ចាស់​នឹង​ទះ​អ្នក​វិញ​មិន​ខាន​ អ្នក​អង្គុយ​ជំនុំជម្រះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ​ ប៉ុន្ដែ​បញ្ជា​ឲ្យ​គេ​ទះ​ខ្ញុំ​ដោយ​បំពាន​គម្ពីរ​វិន័យ​យ៉ាង​ដូច្នេះ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​សម្ដេច​សង្ឃ​ថា៖ «ឱ​កំផែង​លាប​សអើយ ព្រះ​នឹង​ទះ​លោក​វិញ​មិន​ខាន លោក​អង្គុយ​ជំនុំ‌ជម្រះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ម្តេច​បាន​ជា​លោក​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជា‌ចារ្យ​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​ស ​អើយ! ព្រះ‌ជាម្ចាស់​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ទៅ​វិញ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​ស​អើយ ព្រះ‌ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រិត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រិត្យ‌វិន័យ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​មូស្ទី​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​សអើយ! អុលឡោះ​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ហ៊ូកុំ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ហ៊ូកុំ​ទៅ​វិញ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​បល្ល័ង្ក​នៃ​សេចក្ដីអន្តរាយ​ដែល​ប្រឌិត​រឿងអយុត្តិធម៌​ឡើង​ដោយ​អាង​ច្បាប់ អាច​ចងសម្ពន្ធមិត្ត​ជាមួយ​ព្រះអង្គ​បាន​ឬ​?


មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។


បន្ទាប់មក អាន់ណាស​បាន​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់ចំណង​ទៅ​កៃផាស​ជា​មហាបូជាចារ្យ​។


“ក្រឹត្យវិន័យ​របស់យើង​មិន​កាត់ទោស​មនុស្ស​ឡើយ លុះត្រាតែ​បាន​ឮ​ពី​អ្នកនោះ​ជាមុនសិន ហើយ​ដឹង​ថា​អ្នកនោះ​ប្រព្រឹត្ត​អ្វី មែនទេ​?”។


ពួក​អ្នក​ដែល​ឈរនៅទីនោះ​និយាយថា​៖ “តើ​អ្នក​ហ៊ាន​ជេរប្រមាថ​មហាបូជាចារ្យ​របស់​ព្រះ​ឬ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម