ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:14 - ព្រះគម្ពីរខ្មែរសាកល

ដោយ​ប៉ូល​មិន​យល់ព្រម យើង​ក៏​ស្ងៀម​ទៅ ហើយ​និយាយថា​៖ “សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ”។

សូមមើលជំពូក

Khmer Christian Bible

ពេល​គាត់​មិន​ព្រម​ស្ដាប់​តាម​ការ​អង្វរ​របស់​យើង​ យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ ហើយ​និយាយ​ថា៖​ «សូម​ឲ្យ​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​លោក​មិន​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​យើង យើង​ក៏​នៅ​ស្ងៀម ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អម្ចាស់​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។

សូមមើលជំពូក

អាល់គីតាប

ដោយ​យើង​ពុំ​អាច​ឃាត់​គាត់​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​គាត់ ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​អ៊ីសា‌ជាអម្ចាស់​ចុះ»។

សូមមើលជំពូក



កិច្ចការ 21:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទាន​សេចក្ដីមេត្តា​ដល់​ពួកឯង​នៅចំពោះ​បុរស​នោះ ហើយ​សូមឲ្យ​លោក​ប្រគល់​បងប្អូន​ម្នាក់ទៀត​របស់ពួកឯង និង​បេនយ៉ាមីន​ឲ្យ​មក​ជាមួយ​ពួកឯង​ផង​។ រីឯ​យើង​វិញ ប្រសិនបើ​យើង​ត្រូវ​បាត់បង់កូន ក៏​បាត់បង់កូន​ទៅចុះ”។


ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ”។


ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។


សូមឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។ សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“នៅពេល​អ្នករាល់គ្នា​អធិស្ឋាន ចូរ​ទូលថា​: ‘ព្រះ​បិតា​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ សូម​ឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។


ថា​៖“ព្រះ​បិតា​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​បំណង​ចិត្ត​របស់ទូលបង្គំ​ឡើយ គឺ​សូមឲ្យ​សម្រេច​តាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​វិញ”។