Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:14 - អាល់គីតាប

14 ដោយ​យើង​ពុំ​អាច​ឃាត់​គាត់​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​គាត់ ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​អ៊ីសា‌ជាអម្ចាស់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដោយ​ប៉ូល​មិន​យល់ព្រម យើង​ក៏​ស្ងៀម​ទៅ ហើយ​និយាយថា​៖ “សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​គាត់​មិន​ព្រម​ស្ដាប់​តាម​ការ​អង្វរ​របស់​យើង​ យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ ហើយ​និយាយ​ថា៖​ «សូម​ឲ្យ​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដោយ​លោក​មិន​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​យើង យើង​ក៏​នៅ​ស្ងៀម ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អម្ចាស់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 21:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ឲ្យ​អ្នក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​ពុន‌យ៉ាម៉ីន​វិល​ត្រឡប់​មក​វិញ ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ​គ្រា​ទៅ​ចុះ!»។


ស្តេច​ហេ‌សេគា​បាន​តប​ទៅ​ណាពី​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ស្តេច​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


អ៊ីសា​ចេញ​ទៅ​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ហើយ​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។


សូម​សំដែង​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល សូម​ឲ្យ​នគរ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ផែនការ​របស់​ទ្រង់ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​សូរ៉កា​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ទូរអា ត្រូវ​ពោល​ថាៈ ឱ​អុលឡោះ​ជា​បិតា​អើយ សូម​សំដែង​នាម​ដ៏‌វិសុទ្ធ របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​នគ​ទ្រង់​បាន​មក​ដល់។


«ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​ទ្រង់​គាប់​ចិត្ត សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ដ​ខ្ញុំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​បំណង​របស់​ទ្រង់​វិញ»។


ដោយ​ឃើញ​ថា កូន​ប្រសា​ប្តេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណា‌អូមី​ក៏​នៅ​ស្ងៀម។


កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​បន្ទូល​របស់​អុលឡោះ​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់​លៀម​ពាក្យ​ណា​មួយ​ឡើយ។ គាត់​និយាយ​ថា៖ «ទ្រង់​ជាអុលឡោះ‌តាអាឡា​សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម