ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 19:39 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ប្រសិនបើ​អស់លោក​ទាមទារ​អ្វី​លើសពីនេះទៅទៀត នោះ​ត្រូវ​ដោះស្រាយ​នៅក្នុង​អង្គប្រជុំ​ដែល​ស្របច្បាប់​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​បើ​បងប្អូន​ចង់​បាន​អ្វី​លើស​នេះ​ នោះ​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​បញ្ហា​ផ្សេង​ទៀត នោះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បងប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​បង​ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។

សូមមើលជំពូក



កិច្ចការ 19:39
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ប្រសិនបើ​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់ មាន​បណ្ដឹង​ទាស់នឹង​អ្នកណា នោះ​មាន​សាលាក្ដី​បើក​ស្រាប់ ហើយ​អភិបាល​ក៏​នៅ​ដែរ ដូច្នេះ​ចូរឲ្យ​ពួកគេ​ប្ដឹង​គ្នា​ចុះ​។


ដ្បិត​យើង​ពិតជា​ស្ថិតក្នុងភាពគ្រោះថ្នាក់​ដែល​នឹង​ត្រូវគេ​ប្ដឹង​អំពី​បទបង្កចលាចល​នៅ​ថ្ងៃនេះ ដោយ​គ្មាន​មូលហេតុ​អ្វីដែល​យើង​អាច​ដោះសា​អំពី​ការជ្រួលច្របល់​នេះ​បានទេ”។