ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:38 - ព្រះគម្ពីរខ្មែរសាកល

ពួក​តម្រួត​ទាំងនោះ​ក៏​ជម្រាប​ពាក្យ​ទាំងនេះ​ដល់​ពួក​មេគ្រប់គ្រង​។ នៅពេល​ឮ​ថា​អ្នកទាំងពីរ​មាន​សញ្ជាតិរ៉ូម៉ាំង ពួកគេ​ក៏​ភ័យខ្លាច

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ពួក​នគរបាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​អំពី​ពាក្យ​សំដី​ទាំង​នេះ​ ហើយ​ពេល​ឮ​ថា​ពួកគាត់​ជា​ជនជាតិ​រ៉ូម​ ពួកគេ​ភ័យខ្លាច​ណាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នគរ​បាល​ក៏​យក​ពាក្យ​នោះ​ទៅ​ជម្រាប​ពួក​តម្រួត ហើយ​ពួក​តម្រួត​ក៏​មាន​ការ​ភ័យខ្លាច ដោយ​ឮ​ថា អ្នក​ទាំង​ពីរ​ជា​ជាតិ​រ៉ូម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញា‌ធរ។ កាល​ដឹង​ថា​លោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញា‌ធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរ‌បាល​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម

សូមមើលជំពូក

អាល់គីតាប

ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញាធរ។ កាល​ដឹង​ថា អ្នក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញាធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក



កិច្ចការ 16:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេរ៉ូឌ​ចង់​សម្លាប់​យ៉ូហាន ប៉ុន្តែ​ទ្រង់​ខ្លាច​ប្រជាជន ពីព្រោះ​គេ​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី​។


ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​ហ្វូងមនុស្ស​ចាត់ទុក​ព្រះយេស៊ូវ​ជា​ព្យាការី​៕


កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ ឬ​នៅ​មុខ​មេគ្រប់គ្រង និង​អាជ្ញាធរ កុំ​បារម្ភ​អំពី​របៀប​ដែល​ត្រូវ​ឆ្លើយការពារខ្លួន ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ


លុះ​ភ្លឺឡើង ពួក​មេគ្រប់គ្រង​បាន​ចាត់​ពួក​តម្រួត​ឲ្យទៅ និយាយថា​៖ “ចូរ​ដោះលែង​អ្នក​ទាំងនោះ​ទៅ​!”។


ពេលនោះ ពួក​អ្នក​ដែល​បម្រុងនឹង​សួរចម្លើយ​គាត់ ក៏​ដកខ្លួនចេញ​ភ្លាម​។ មេបញ្ជាការ​ក៏​ភ័យខ្លាច ដោយ​ដឹង​ថា​ប៉ូល​មាន​សញ្ជាតិរ៉ូម៉ាំង និង​ដឹង​ថា​ខ្លួន​បាន​ចាប់ចង​គាត់​។