ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។
កិច្ចការ 15:12 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ អង្គប្រជុំទាំងមូលក៏ស្ងៀមស្ងាត់ទៅ ហើយស្ដាប់បារណាបាស និងប៉ូលរៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះបានធ្វើតាមរយៈពួកគេនៅក្នុងចំណោមសាសន៍ដទៃ។ Khmer Christian Bible ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ ហើយស្ដាប់លោកបារណាបាស និងលោកប៉ូលរៀបរាប់អំពីទីសំគាល់ និងការអស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់ នៅក្នុងចំណោមសាសន៍ដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀម ហើយស្តាប់លោកបាណាបាស និងលោកប៉ុល ពេលពួកលោករៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅក្នុងចំណោមសាសន៍ដទៃតាមរយៈលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស នឹងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសំគាល់ នឹងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន អាល់គីតាប ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសំគាល់ដ៏អស្ចារ្យ និងអំណាចដែលអុលឡោះបានសំដែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈពួកគាត់។ |
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។
លុះបានទៅដល់ ហើយប្រមូលក្រុមជំនុំមកជួបជុំគ្នា ពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ និងការដែលព្រះបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។
ក្រោយពីជម្រាបសួរអ្នកទាំងនោះហើយ ប៉ូលក៏រៀបរាប់ប្រាប់ការនីមួយៗដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈការបម្រើរបស់គាត់។
ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ ក្រៅពីអ្វីៗដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីឲ្យសាសន៍ដទៃស្ដាប់បង្គាប់ គឺអ្វីដែលព្រះអង្គបានធ្វើតាមរយៈពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំ