រួចព្រះយេហូវ៉ាក៏មានបន្ទូលថា៖ “មើល៍! ពួកគេទាំងអស់គ្នាជាជនជាតិតែមួយ និងមានភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃទង្វើរបស់ពួកគេប៉ុណ្ណោះ។ ឥឡូវនេះ គ្មានអ្វីរារាំងពួកគេពីអ្វីក៏ដោយដែលពួកគេគ្រោងនឹងធ្វើនោះឡើយ។
កិច្ចការ 14:18 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាអ្នកទាំងពីរបាននិយាយសេចក្ដីទាំងនេះក៏ដោយ ក៏ឃាត់ហ្វូងមនុស្សមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគេសឹងតែមិនបាន។ Khmer Christian Bible ក្រោយពីនិយាយសេចក្ដីទាំងនេះរួចហើយ ពួកគាត់ក៏បញ្ឈប់បណ្ដាជនមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់យ៉ាងពិបាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដែលគាត់អធិប្បាយសេចក្ដីទាំងនោះដល់គេ នោះឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបានផង។ អាល់គីតាប ទោះបីអ្នកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ |
រួចព្រះយេហូវ៉ាក៏មានបន្ទូលថា៖ “មើល៍! ពួកគេទាំងអស់គ្នាជាជនជាតិតែមួយ និងមានភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃទង្វើរបស់ពួកគេប៉ុណ្ណោះ។ ឥឡូវនេះ គ្មានអ្វីរារាំងពួកគេពីអ្វីក៏ដោយដែលពួកគេគ្រោងនឹងធ្វើនោះឡើយ។
ប៉ុន្តែពួកគេតបថា៖ “ថយចេញទៅ!” រួចនិយាយទៀតថា៖ “ម្នាក់នេះបានមកដើម្បីរស់នៅបណ្ដោះអាសន្ន ហើយវាចង់ធ្វើជាចៅក្រមទៀត! ឥឡូវនេះ យើងនឹងធ្វើអាក្រក់ដល់អ្នកឯងជាងពួកគេទៅទៀត”។ ពួកគេក៏ប្រជ្រៀតឡុតយ៉ាងខ្លាំង ព្រមទាំងចូលមកជិតដើម្បីទម្លាយទ្វារ។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។