កិច្ចការ 14:11 - ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញអ្វីដែលប៉ូលបានធ្វើ ហ្វូងមនុស្សក៏ស្រែកឡើងជាភាសាលូកៅនាថា៖ “ពពួកទេវទេពបានចុះមករកយើងក្នុងដំណូចជាមនុស្សហើយ!”។ Khmer Christian Bible ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើ ពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ អាល់គីតាប កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ |
ពួកគេបានហៅបារណាបាសថា “សេយូស” ហើយហៅប៉ូលថា “ហ៊ើមេស” ពីព្រោះប៉ូលជាអ្នកដែលដឹកនាំក្នុងការនិយាយ។
អ្នកទាំងពីរបានដឹង ក៏គេចទៅទីក្រុងនានាក្នុងលូកៅនា គឺលីស្ត្រា និងឌើបេ ព្រមទាំងតំបន់ជុំវិញ
ពួកគេស្មានថាគាត់រៀបនឹងហើមឡើង ឬដួលស្លាប់ភ្លាម ប៉ុន្តែពេលពួកគេរង់ចាំយូរ ហើយឃើញថាគ្មានអ្វីប្លែកកើតឡើងដល់គាត់សោះ ពួកគេក៏ដូរគំនិត ហើយពោលថាគាត់ជាព្រះវិញ។
មនុស្សទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ បានយកចិត្តទុកដាក់នឹងគាត់ ទាំងពោលថា៖ “គឺអ្នកនេះហើយ ដែលគេហៅថា ‘ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ’”។