ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។
កិច្ចការ 12:5 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពេត្រុសក៏ត្រូវឃុំឃាំងនៅក្នុងគុក រីឯក្រុមជំនុំវិញ ពួកគេបានអធិស្ឋានទៅព្រះយ៉ាងអស់ពីចិត្តសម្រាប់គាត់។ Khmer Christian Bible ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ នៅពេលនោះលោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត អាល់គីតាប ដូច្នេះ ពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំអះបាននាំគ្នាទូរអាអុលឡោះឥតស្រាកស្រាន្ដ សូមអុលឡោះជួយគាត់។ |
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមា ដើម្បីបញ្ជាក់ថា ពួកគេត្រូវតែអធិស្ឋានជានិច្ច ហើយកុំឲ្យធ្លាក់ទឹកចិត្តឡើយ។
កាលបានយល់ហើយ ពេត្រុសក៏ទៅផ្ទះរបស់ម៉ារាម្ដាយរបស់យ៉ូហាន ដែលគេហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។
លុះចាប់ពេត្រុសហើយ ហេរ៉ូឌក៏ដាក់គុកគាត់ដោយប្រគល់ឲ្យទាហានបួនក្រុមយាមគាត់ មួយក្រុមមានគ្នាបួននាក់។ ទ្រង់មានបំណងនាំគាត់ទៅដាក់នៅមុខប្រជាជន ក្រោយពីបុណ្យរំលង។
នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។
អ្នករាល់គ្នាក៏អាចចូលរួមជួយយើងបានដោយការអធិស្ឋាន ដើម្បីឲ្យមនុស្សជាច្រើនអរព្រះគុណដោយព្រោះយើង ចំពោះព្រះគុណដែលប្រទានមកយើង តាមរយៈការអធិស្ឋានរបស់មនុស្សជាច្រើន។
ចូរយកចិត្តទុកដាក់ចំពោះពួកអ្នកដែលជាប់ឃុំឃាំង ហាក់ដូចជាខ្លួនអ្នករាល់គ្នាជាប់ឃុំឃាំងជាមួយគេដែរ; ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវគេធ្វើបាប ហាក់ដូចជាខ្លួនអ្នករាល់គ្នាកំពុងត្រូវគេធ្វើបាបក្នុងរូបកាយដែរ។
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។