ដំបងរាជ្យនៃសេចក្ដីអាក្រក់នឹងមិនស្ថិតនៅលើទឹកដីដែលជាចំណែករបស់មនុស្សសុចរិតឡើយ ក្រែងលោមនុស្សសុចរិតលូកដៃទៅរកអំពើទុច្ចរិត។
កិច្ចការ 12:1 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ព្រះបាទហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងក្រុមជំនុំ។ Khmer Christian Bible នៅគ្រានោះ ស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះបាទហេរ៉ូឌ ចាប់ផ្តើមបៀតបៀនក្រុមជំនុំជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ អាល់គីតាប នៅគ្រានោះ ស្តេចហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំអះ។ |
ដំបងរាជ្យនៃសេចក្ដីអាក្រក់នឹងមិនស្ថិតនៅលើទឹកដីដែលជាចំណែករបស់មនុស្សសុចរិតឡើយ ក្រែងលោមនុស្សសុចរិតលូកដៃទៅរកអំពើទុច្ចរិត។
ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។
លុះដល់ថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ កូនស្រីរបស់ហេរ៉ូឌាសបានរាំក្នុងកណ្ដាលចំណោម ហើយបានបំពេញព្រះទ័យហេរ៉ូឌ
“បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។
ខ្ញុំនៅក្នុងព្រះវិហារជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ។ យ៉ាងណាមិញ នេះជាពេលវេលារបស់អ្នករាល់គ្នា និងជាអំណាចនៃសេចក្ដីងងឹត”។
ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
ក្នុងពេលដែលព្រះអង្គលូកព្រះហស្តរបស់ព្រះអង្គមកដើម្បីឲ្យការប្រោសឲ្យជា ទីសម្គាល់ និងការអស្ចារ្យ បានកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ”។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។