កិច្ចការ 11:25 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បារណាបាសចាកចេញទៅតើសុស ដើម្បីរកសូល Khmer Christian Bible បន្ទាប់មក លោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុសដើម្បីរកលោកសុល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកបាណាបាសក៏ធ្វើដំណើរទៅក្រុងតើសុស ដើម្បីរកលោកសុល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល អាល់គីតាប បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។ |
ប៉ូលឆ្លើយថា៖ “ខ្ញុំជាជនជាតិយូដា ជាអ្នកតើសុសក្នុងគីលីគា មិនមែនជាពលរដ្ឋទីក្រុងតូចតាចទេ។ ខ្ញុំអង្វរលោក សូមអនុញ្ញាតឲ្យខ្ញុំនិយាយនឹងប្រជាជននេះផង”។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
ព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើង ទៅឯផ្លូវមួយដែលគេហៅថា ‘ផ្លូវត្រង់’ ហើយរកអ្នកតើសុសម្នាក់ឈ្មោះសូលនៅក្នុងផ្ទះរបស់យូដាស។ ដ្បិតមើល៍! គាត់កំពុងអធិស្ឋាន
ប៉ុន្តែបារណាបាសបានទទួលគាត់ ហើយនាំគាត់ទៅជួបពួកសាវ័ក ទាំងរៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ និងរបៀបដែលព្រះអង្គបានមានបន្ទូលនឹងគាត់ ព្រមទាំងរបៀបដែលគាត់បានប្រកាសយ៉ាងក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូវនៅដាម៉ាស់។