ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។
កិច្ចការ 10:47 - ព្រះគម្ពីរខ្មែរសាកល “អ្នកទាំងនេះបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចយើងដែរហើយ តើនរណាអាចឃាត់ពួកគេមិនឲ្យទទួលពិធីជ្រមុជដោយទឹកបាន?”។ Khmer Christian Bible «តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នកណាអាចឃាត់មិនឲ្យមនុស្សទាំងនេះទទួលពិធីជ្រមុជទឹកបាន? គេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើងមិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នក ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចជាយើងបានទទួលដែរនោះទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ អាល់គីតាប ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ |
ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។
នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។
ប៉ុន្តែនៅពេលភីលីពផ្សាយដំណឹងល្អអំពីអាណាចក្ររបស់ព្រះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏ជឿ ហើយទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;