“អ្នកទាំងនេះបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចយើងដែរហើយ តើនរណាអាចឃាត់ពួកគេមិនឲ្យទទួលពិធីជ្រមុជដោយទឹកបាន?”។
កិច្ចការ 10:44 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។ Khmer Christian Bible ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល អាល់គីតាប ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។ |
“អ្នកទាំងនេះបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចយើងដែរហើយ តើនរណាអាចឃាត់ពួកគេមិនឲ្យទទួលពិធីជ្រមុជដោយទឹកបាន?”។
“នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកលើពួកគេ ដូចដែលយាងចុះមកលើយើង កាលពីដំបូងដែរ។
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
បន្ទាប់មក ប៉ូលដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកលើពួកគេ ហើយពួកគេចាប់ផ្ដើមនិយាយភាសាដទៃ និងព្យាករ។
បន្ទាប់ពីពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបជុំគ្នាក៏រញ្ជួយ ហើយទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេក៏ចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះដោយភាពក្លាហាន។