នៅពេលព្រះយេស៊ូវទ្រង់លាងជើងពួកគេហើយ ក៏ពាក់ព្រះពស្ត្រ រួចគង់ចុះវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាឬទេ?
កិច្ចការ 10:17 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលពេត្រុសកំពុងវល់គំនិតក្នុងចិត្តថា និមិត្តដែលគាត់ឃើញនេះមានន័យដូចម្ដេច មើល៍! ពួកអ្នកដែលត្រូវបានចាត់ពីកូនេលាសបានមកសួររកផ្ទះរបស់ស៊ីម៉ូន ហើយឈរនៅមាត់ទ្វារ Khmer Christian Bible ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកពេត្រុសកំពុងនឹកឆ្ងល់ក្នុងចិត្ត ពីនិមិត្តដែលលោកបានឃើញនោះមានន័យដូចម្ដេច ស្រាប់តែមានបុរសបីនាក់ ដែលលោកកូនេលាសចាត់ឲ្យមក ឈរនៅមាត់ទ្វារ ហើយបានសួររកផ្ទះរបស់ស៊ីម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ អាល់គីតាប ពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលគាត់បាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ |
នៅពេលព្រះយេស៊ូវទ្រង់លាងជើងពួកគេហើយ ក៏ពាក់ព្រះពស្ត្រ រួចគង់ចុះវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាឬទេ?
ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល លោកបានឃើញនិមិត្តយ៉ាងច្បាស់ គឺឃើញទូតសួគ៌របស់ព្រះចូលមក និយាយនឹងលោកថា៖ “កូនេលាស!”។
ពួកគេទាំងអស់គ្នាក៏ភ្ញាក់ផ្អើលផង វល់គំនិតផង ទាំងសួរគ្នាទៅវិញទៅមកថា៖ “តើការនេះមានន័យដូចម្ដេច?”។
ដោយព្រោះខ្ញុំព្រះបាទវល់គំនិតអំពីបញ្ហាទាំងនេះ ខ្ញុំព្រះបាទក៏សួរគាត់ ក្រែងលោគាត់ចង់ឡើងទៅយេរូសាឡិម ហើយទទួលការកាត់ក្ដីនៅទីនោះ អំពីការទាំងនេះ។
កាលមេតម្រួតព្រះវិហារ និងពួកនាយកបូជាចារ្យបានឮពាក្យទាំងនេះ ពួកគេក៏វល់គំនិតអំពីពួកសាវ័ក ថាតើការនេះនឹងទៅជាយ៉ាងណា។
នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។
បន្ទាប់មក ពេត្រុសស្នាក់នៅយ៉ុបប៉េជាយូរថ្ងៃ ជាមួយជាងសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន៕
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។