ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:18 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(ឥឡូវ​មនុស្ស​នេះ​បាន​យក​ប្រាក់​ទុច្ចរិត​របស់​ខ្លួន ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង ប៉ុន្តែ គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

(រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ​វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល

សូមមើលជំពូក

អាល់គីតាប

គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ‌វៀន​មក​ក្រៅ។

សូមមើលជំពូក



កិច្ចការ 1:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​បោះ​កាក់ប្រាក់ទាំងនោះ​ទៅ​ជាងស្មូន​ចុះ”។ វាជា​តម្លៃ​យ៉ាងល្អ ដែល​ខ្ញុំ​ត្រូវ​គេ​វាយតម្លៃ​។ ខ្ញុំ​ក៏​យក​កាក់ប្រាក់​សាមសិប​នោះ បោះ​ទៅ​ជាងស្មូន​នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។


លោក​ប្រគល់​ប្រាំ​ឋាឡាន់ដល់​ម្នាក់ ពីរ​ឋាឡាន់​ដល់​ម្នាក់ទៀត ហើយ​មួយ​ឋាឡាន់​ដល់​ម្នាក់ទៀត តាម​សមត្ថភាព​របស់គេ​រៀង​ៗខ្លួន រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។